×

Matt Peeranee ប្រកាសជាផ្លូវការថាបានចែកផ្លូវគ្នាជាមួយ Songkarn តាំងពីខែធ្នូឆ្នាំមុន

ថៃ៖ ភាពស្ងប់ស្ងាត់រវាង Matt Peeranee និង Songkarn បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថាពួកគេបានចែកផ្លូវគ្នាហើយបន្ទាប់ពីទាក់ទងគ្នាបាន ៤ឆ្នាំ។ ដើម្បីជម្រះមន្ទិលរបស់អ្នកគាំទ្រ Matt បានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះប្រកាសក្តែងៗថា រវាងនាង និង Songkarn បានបញ្ចប់ទំនាក់ទំនងគ្នាតាំងពីខែធ្នូ ម្ល៉េសប៉ុន្តែដោយសារមានរឿងជំពាក់ជំពិនមួយចំនួនមិនទាន់បានដោះស្រាយឱ្យដាច់ស្រលះទើបនាងមិនទាន់បានប្រកាសជាសាធារណៈបែបនេះ។

បើទោះជាបានចែកផ្លូវគ្នាក៏ពិតមែនប៉ុន្តែ Matt នៅតែជូនពរឱ្យ Songkarn ជួបតែរឿងល្អៗក្នុងជីវិត។ Matt បានបញ្ជាក់ថា ពេលនេះនាងមិនមានអារម្មណ៍កើតទុក្ខព្រួយអ្វីឡើយ ប៉ុន្តែនាងកំពុងមានភាពរីករាយក្នុងជីវិត និងសប្បាយក្នុងការធ្វើដំណើរនៅក្រៅប្រទេសម្នាក់ឯងផងដែរ។ ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមជាមួយនឹងសេដ្ឋី Pok វិញ Matt ក៏បានបញ្ជាក់ឱ្យអស់សេចក្តីថា រវាងនាង និង Pok រាប់អានគ្នាដូចបងប្អូនអ៊ីចឹងមិនមានអ្វីលើសពីនេះឡើយ។

គួរបញ្ជាក់ថា Matt ធ្លាប់ជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់ក្នុងវិស័យសិល្បៈថៃប៉ុន្តែអាជីពមួយនេះបានធ្លាក់ចុះទាំងស្រុងក្នុងឆ្នាំ២០១៩ បន្ទាប់ពី Songkarn បានលែងលះជាមួយ Aff Taksaorn និងផ្តើមមានទំនាក់ទំនងជាមួយនាងរហូតតារាស្រីរូបនេះជាប់ឈ្មោះជាជនទី៣ដណ្តើមប្តីរាមច្បងរបស់ខ្លួនមកទល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង