×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រសួងប្រៃសណីយ៍ដំឡើងWifiឥតគិតថ្លៃរហូតដល់១៨៦ទីតាំងនៅពហុកីឡដ្ឋានជាតិទាំង២អំឡុងស៊ីហ្គេម

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដំឡើង Wifi ចំនួន ១៨៦ ទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីផ្ដល់ការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតដោយឥតគិតថ្លៃជូនដល់សាធារណជន អំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

ដើម្បីឱ្យកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន ១៨៦ទីតាំង រួមមាន៖
– សាលក្នុងពហុកីឡាដា្ឋន (Indoor Hall)
– សាលទស្សនិកជន VIP (VIP Audiences)
– សាលទស្សនិកជនខាងក្រៅ (Outdoor Audiences)
– វិមានកីឡដ្ឋាន
– មណ្ឌលកីឡាហែលទឹក
– មណ្ឌលកីឡាហុកគី
– មណ្ឌលកីឡាក្នុងសាល
– មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ
– មណ្ឌលកីឡាវាយកូនបាល់
– សាលហាត់កីឡាប្រយុទ្ធ
– តំបន់សាធារណៈខាងក្រៅពហុកីឡដ្ឋាន។

សាធារណជន អាចធ្វើការស្កេន QR Code ដែលបានកំណត់ដោយក្រសួង ឬក៏នៅតាមផ្ទាំងបង្ហាញ នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ដើម្បីភ្ជាប់ WiFi ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង