នៅក្នុងវគ្គកំប្លែងនៃកម្មវិធី “Anchor សំណើចតាមភូមិ” នាថ្ងៃសៅរ៍សប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបានប្លែកអារម្មណ៍ជាមួយនឹងសាច់រឿងកំប្លែងដែលប្លែកជាងសព្វដង ដែលក្រុមកំប្លែងស៊ីប៊ីអេសបានតុបតែងខ្លួន ក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរបុរាណ។
នៅដើមកម្មវិធី “Anchor សំណើចតាមភូមិ” ស្រីកែវ ក្លក់ក្លក់ និងណុកណុក ក៏នឹងបង្ហាញពីទិដ្ឋភាពទូទៅ និងការធ្វើដំណើរពីរាជធានីភ្នំពេញទៅដល់ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ បន្ទាប់មក ប្រិយមិត្តនឹងបានទស្សនាការលេងល្បែងកម្សាន្ត “Twerk រញ្ជួយឋានទាំង៣” ដែលសូម្បីតែឈ្មោះក៏គួរឱ្យចាប់អារម្មណ៍ផងដែរ។
បន្ទាប់មក ពិធិករ ដាដា និងពិធីការិនី យ៉ាទី នឹងនាំអារម្មណ៍របស់ទស្សនិកជនមកកម្សាន្តជាមួយនឹងបទចម្រៀងរបស់តារាកិត្តិយសចំនួនពីរដួង ដែលមានសំឡេងពីរោះពោលគឺ កញ្ញា កែវ មរកត និងលោក សេង នរិន្ទសូរ្យ ដែលពួកគាត់នឹងឡើងមកបកស្រាយបទចម្រៀងដែលមានចំណងជើងថា “ក្រមុំដេកយំមេម៉ាយដើរសើច”។
ដូច្នេះកុំភ្លេចរង់ចាំទស្សនាភាពសប្បាយរីករាយទាំងនេះក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕