×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ការចែកសំបុត្រឥតគិតថ្លៃ សម្រាប់ទស្សនាការប្រកួតបាល់ទាត់នារី ចាប់ផ្ដើមនៅម៉ោង១រសៀលនេះ

ថ្ងៃនេះ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតបើកឆាកទល់នឹងក្រុមបាល់ទាត់នារីជម្រើសជាតិឡាវ នាវេលាម៉ោង៨យប់នេះតទៅ នៅកីឡដ្ឋានស្មាត អ អេស អិន ខណៈអ្នកគាំទ្រ អាចទៅទទួលយកសំបុត្រទស្សនាឥតគិតថ្លៃ ចាប់ពីវេលាម៉ោង១រសៀលនេះតទៅ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញ បានបង្ហាញបញ្ជីឈ្មោះកីឡាការិនីទាំង២០នាក់ចុងក្រោយ ដែលត្រៀមចូលរួមប្រកួតវិញ្ញាសាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

កីឡាការិនីទាំង២០នាក់រួមមាន៖
អ្នកចាំទី៖ ជា ហ្វារីយា, ជិន សូវៀត
ខ្សែការពារ៖ ហ៊ា ស្រីឡាស់, ហ៊ឹកស្ត្រា ម៉ាលេនី ចយ, ហួត គីមហុង, គឹម ចាន់ថេត, ពឿន គន្ធា, វិបុល សិរីសេដ្ឋា, សុខ លី, កែប ទាន់សម័យ
ខ្សែបម្រើ៖ ឈីវ សាលីណា, បាន ជាវៃ, ហេង សៀកឡេង, សឿន វិផា, ទី សំណាង, ហុក សៅឌី, ឈិត សាភឿន
និងខ្សែប្រយុទ្ធ៖ គាត ស៊ីវហ័ង, សំរ៉ិត និមល និង យ៉ុន យ៉ើន។

សូមជម្រាបថា ក្រុមបាល់ទាត់នារីកម្ពុជា បានស្ថិតនៅក្នុងពូល B ជាមួយ ថៃ សិង្ហបុរី និង ឡាវ។

ចំណែក ពូល A មានក្រុមបាល់ទាត់ជម្រើសជាតិនារី វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង