
កម្សាន្ត៖ មហាជនជាច្រើនកំពុងចាប់អារម្មណ៍តារាល្បីៗជាច្រើនរូបនាំគ្នាជះសម្រស់ដើរលើកម្រាលព្រំក្រហមនៅ Met Gala 2023 ដោយក្នុងនោះសម្រាប់អ្នកគាំទ្រក្រុមតារា Kpop នាំគ្នាចាប់អារម្មណ៍ខ្លាំងនឹងវត្តមានតារាស្រីវ័យ ៤១ឆ្នាំ Song Hye Kyo និង Jennie សមាជិកក្រុម BLACKPINK ថតរូបជាមួយគ្នាលើកដំបូងដែលតារាស្រីទាំង២នេះសុទ្ធសឹងតែជាកំពូលតារាលំដាប់ជួរមុខនៅក្នុងវិស័យសិល្បៈកូរ៉េ។
រូបមួយសន្លឹកនេះផងដែរ Jennie ទទួលបានការកោតសរសើរខ្លាំងពីការតុបតែងខ្លួនផាត់មុខស្រាលៗបែបធម្មជាតិមើលទៅគួរឱ្យស្រលាញ់ខ្លាំង។ ចំណែកឯ Song Hye Kyo វិញក៏មិនខុសពីសិស្សប្អូនឡើយដោយតារាស្រីរូបនេះទទួលបានការកោតសរសើរថាមានសម្រស់ក្មេងខ្លាំងមិនស័ក្តិសមនឹងវ័យឡើយបើទោះជាងនាងមានវ័យច្រើនជាង Jennie ដល់ទៅ ១៤ឆ្នាំក៏ពិតមែន។
ចង់ដឹងថា តារាស្រីលំដាប់ប្រទេសទាំង២នេះស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
