ភ្នំពេញ៖ គ្រាន់តែជួបតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ដែលកំពុងទទួលបានសន្ទុះប្រជាប្រិយភ្លាម តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា មិនបង្អង់យូរបានលាន់មាត់សរសើរតារារ៉េបប្រុសរូបនេះពេញៗមាត់ថា៖
“Vanda ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក Rap។ ក្រៅពីមានទេពកោសល្យល្អផ្តាច់ហើយ គាត់នៅមានអត្តចរិតថ្លៃថ្នូរ ចេះដាក់ខ្លួន មិនឆ្មើង មិនរើសអើង មិនក្រអឺតក្រទម។ ចំនុចសំខាន់មួយទៀតគឺគាត់ចេះនឹកឃើញលើកស្ទួយវប្បធម៌ខ្មែរ និងសិល្បករបុរាណចាស់ៗ។ ទាំងនេះគ្រប់គ្រាន់ឱ្យខ្ញុំ និងអ្នកផ្សេងសរសើរបានហើយ”។
ជាមួយពាក្យទាំងនេះសបញ្ជាក់ឱ្យឃើញថាតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ពិតជាមានលក្ខណៈពិសេសខ្លាំងទើបអាចឱ្យរៀមច្បងជាច្រើនក្នុងសិល្បៈមិនបង្អង់យូរនាំគ្នាលើកសរសើរគ្រប់គ្នាគ្រាន់តែបានជួបផ្ទាល់លើកដំបូង៕