
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញជាផ្លូវការចំពោះការប្រកួតលើវិញ្ញាសាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលចាប់ផ្ដើមពីថ្ងៃទី៦ ខែឧសភា ជាមួយនឹងការរកឃើញម្ចាស់មេដាយលើវិញ្ញាសាចំនួន២ផងដែរ។

ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ២រសៀល ដោយវិញ្ញាសាគុនគ្រូនារី និងគុនគ្រូបុរស ដែលនឹងរកឃើញម្ចាស់មេដាយ។ បន្ទាប់មក មានការប្រកួតវិញ្ញាសាបុរស ទម្ងន់ ៥១គ.ក, នារីទម្ងន់ ៤៥គ.ក, នារីទម្ងន់៥១គ.ក, បុរសទម្ងន់៥៤គ.ក, នារីទម្ងន់ ៦០គ.ក និងវិញ្ញាសាបុរសទម្ងន់៦៧គីឡូក្រាម។
សូមជម្រាបថា វិញ្ញាសាគុនខ្មែរ នឹងប្រកួតពីថ្ងៃទី៦ ដល់ ១១ ខែឧសភា ដោយមានចំនួន១៩វិញ្ញាសា៕


