×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស៊ីហ្គេម៖ កម្ពុជា ក្ដោបមេដាយមាស២គ្រឿងក្នុងវិញ្ញាសាគុនគ្រូផ្នែកបុរសនិងនារី

កីឡាករ កាន់ ម៉េងហុង និងកីឡាការិនី មើយ ស៊ឹង បានឈ្នះមេដាយមាសម្នាក់១គ្រឿង ក្នុងវិញ្ញាសាគុនគ្រូ នាពេលមុននេះបន្តិច នៅថ្ងៃទីមួយនៃការប្រកួតវិញ្ញាគុនខ្មែរ។

កីឡាករ កាន់ ម៉េងហុង បានឈ្នះពិន្ទុកីឡាករឡាវ ដែលទទួលបានមេដាយប្រាក់ និងម៉ាឡេស៊ី ដែលបានមេដាយសំរឹទ្ធ។

ចំណែកកីឡាការិនី មើយ ស៊ឹង បានឈ្នះពិន្ទុកីឡាការិនីវៀតណាម ដែលបានមេដាយប្រាក់ និងកីឡាការិនីឡាវ ដែលបានមេដាយសំរឹទ្ធ។

សូមជម្រាបថា មេដាយមាសទាំង២នេះ គឺជាមេដាយមាសដំបូងរបស់កម្ពុជា នៅក្នុងវិញ្ញាសាគុនខ្មែរ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វិញ្ញាសាគុនខ្មែរ ប្រកួតពីថ្ងៃទី៦ ដល់ ១១ ខែឧសភា ដោយមានចំនួន១៩វិញ្ញាសា។

ប្រទេសចំនួន៧ ដែលចូលរួមប្រកួតគុនខ្មែរ មានដូចជា កម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង