×

សើចក្អាកក្អាយជាមួយនឹងការលេងល្បែងកម្សាន្ត”ថ្ពាល់មានសំណាង” ពីកម្មវិធីAnchorសំណើចតាមភូមិ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់ជូននូវចំណីចក្ខុប្លែក នៅថ្ងៃសៅរ៍ខាងមុខនេះ ជាមួយនឹងការល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ដែលមានឈ្មោះថា “ថ្ពាល់មានសំណាង” ដែលមានការអញ្ជើញចូលរួមលេងពីសំណាក់បងប្អូនរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាការពិត ក្រុមការងារ “Anchor សំណើចតាមភូមិ” តែងតែព្យាយាមរិះរកអ្វីដែលថ្មីប្លែក ដើម្បីបន្តចែកជូនបងប្អូនទស្សនិកជនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ហើយសប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបានទស្សនាផ្ទាំងទស្សនីយភាពនៃការបកស្រាយបទចម្រៀងដ៏ពីរោះពីតារាកិត្តិយសរបស់យើង ពោលគឺលោក ឈួន រ៉ៃយ៉ា។

បន្ថែមពីនេះ បងប្អូនក៏នឹងជួបជាមួយក្រុមកំប្លែង “Anchor សំណើចតាមភូមិ” របស់យើងដែលនឹងឡើងមកសម្ដែងជូនបងប្អូនឱ្យបានផ្ទុះសំណើចនៅចុងកម្មវិធីផងដែរ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធីរបស់យើង នៅរាត្រីថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN តែមួយគត់។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង