×

សាច់មាន់បង្កកប្រមាណ ៥០កេសវេចខ្ចប់មិនត្រឹមត្រូវតាមស្តង់ដារត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវដកហូតកម្ទេចចោល

តាកែវ៖ នាថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញគយ និងរដ្ឋាករច្រកទ្វារភ្នំដិន អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារបានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។

គោលដៅត្រួតពិនិត្យគឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។

តាមលទ្ធផលនៃការត្រួតពិនិត្យ និងរបាយការណ៍របស់មន្រ្តីជំនាញគឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មាន់បង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង