×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សុខ លីមហេង៖ អុកចត្រង្គ ជាកីឡាដែលលោកចូលចិត្តតាំងពីតូច ហើយក៏មានបំណងយកកីឡានេះ ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ

លោក សុខ លីមហេង ម្ចាស់មេដាយមាសអុកចត្រង្គកម្ពុជា បានថ្លែងថា លោកពិតជារំភើបខ្លាំងណាស់ ព្រោះជាកីឡា ដែលលោកចូលចិត្តតាំងតែពីតូច ហើយក៏មានបំណងយកកីឡាអុកចត្រង្គនេះ ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ហើយក៏ចង់ឱ្យពិភពលោកបានដឹងផងដែរថា កម្ពុជាអាចធ្វើបាន។

ជាមួយគ្នានេះ លោក បានលើកឡើងផងដែរថា កន្លងមកលោកធ្លាប់បានចូលរួមប្រគួតតែលក្ខណៈក្នុងស្រុក តែពេលនេះលោកបានជួបជាមួយជើងខ្លាំង មានសមត្ថភាពខ្ពស់ តែលោកនៅតែបន្តទទួលបានលទ្ធផលល្អ។

លោក សុខ លីមហេង បន្ថែមថា គូប្រគួតរបស់លោកពិតជាមានសមត្ថភាពខ្ពស់ ដែលពីរថ្ងៃដំបូង ធ្វើឱ្យលោកមានសម្ពាធខ្លះដែរ ព្រោះតែមិនធ្លាប់បានដឹងពីការប្រកួតរបស់គូប្រគួតនាពេលកន្លងមកនោះទេ។

ជាមួយនឹងជ័យជម្នះនេះ លោក លីមហេង ប្តេជ្ញាបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីយកជ័យជម្នះជូនដល់មាតុភូមិកម្ពុជាលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាលើកក្រោយៗបន្តទៀត ។

ដោយ៖ គង់ វណ្ណៈ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង