×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស៊ីហ្គេម៖នាយកដ្ឋានព័ត៌មាន ស្នើឱ្យមហាជនកុំប្រើពាក្យអសុរស ឬបង្កជាហិង្សា និងហាមបង្ហោះរូបភាពញុះញង់

នាយកដ្ឋានព័ត៌មាន នៅថ្ងៃនេះ បានស្នើទៅដល់មហាជនសូមកុំរើសអើង ប្រើពាក្យពេចន៍ ឬបង្កជាហិង្សាក្នុងរូបភាពណាមួយ ទៅលើអត្តពលិក និងមន្ត្រីកីឡាដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ជាបន្តបន្ទាប់។

នាយកដ្ឋានព័ត៌មានបានឱ្យដឹងថា៖ “ប៊ួខាវ នឹងរួមដំណើរជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គេធ្វើដំណើរមកកម្ពុជានាថ្ងៃនេះ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅ។

ដូច្នេះសំណូមពរបងប្អូនបើគាត់មកហើយទទួលពួកគាត់ក្នុងនាមយើងជាម្ចាស់ផ្ទះទៅ កុំប្រើពាក្យពេចន៍ កាយវិការ ឬបង្ករជាហឹង្សាណាមួយ វាមិនចំណេញដល់យើងក្នុងនាមជាម្ចាស់ផ្ទះទេ ជាពិសេសតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញុងបញ្ឆេះកំហឹងថែម ស៊ីហ្គេមយើងជិតបញ្ចប់ហើយ និងទទួលបានការសាទរច្រើនដែរ ដូច្នេះកុំឱ្យរឿងតូចក្លាយជារឿងវិប្បដិសារី”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង