×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អេង មុយងីម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្រោយរត់ចម្ងាយជាង ៤២គីឡូម៉ែត្រក្រោមកម្តៅថ្ងៃក្តៅខ្លាំង

ស៊ីហ្គេម៖ យោងតាមគណនីបណ្តាញសង្គមមួយឈ្មោះ Shan Steven N Angielica បានចែករំលែកឱ្យដឹងឃើញពីស្ថានភាពរបស់កីឡាការនីឈ្មោះ អេង មុយងីម ជាអត្តពលិកតែម្នាក់តំណាងប្រទេសកម្ពុជាដែលបានរត់ដល់ទីដោយជោគជ័យក្នុងចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប។

យ៉ាងណាមិញ តាមការបញ្ជាក់បន្ថែមបានឱ្យដឹងថា បន្ទាប់ពីរត់ដល់គោលដៅហើយ អត្តពលិករូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសៀមរាប។ ការចែករំលែកមួយនេះកំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមបារម្ភពីសុខភាពរបស់នាងជាខ្លាំងដែលខំរត់ទាំងអាកាសធាតុក្តៅខ្លាំងរហូតដល់គោលដៅក្នុងនាមជាស្ត្រីម្នាក់តំណាងឱ្យកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង