×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស៊ីហ្គេម៖ កម្ពុជា ប្រមូលមេដាយមេដាយមាស៧គ្រឿងនិងប្រាក់២គ្រឿងក្នុងវិញ្ញាសាគុនខ្មែរ នាថ្ងៃទី១១ឧសភានេះ

នៅថ្ងៃទី១១ ខែឧសភា ក្នុងសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកលេងគុនខ្មែរទាំង ៩រូបដែលបានឈានទៅវគ្គផ្ដាច់ព្រ័ត្រគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ បានដណ្ដើមបានមេដាយមាសសរុបចំនួន ៧គ្រឿង និងប្រាក់ ២គ្រឿង។

ក្នុងនោះ កីឡាករ ឃួន ឡាំងកូស៊ីន បានយកឈ្នះកីឡាករហ្វីលីពីន Kristian Salatan Narca ដោយពិន្ទុ ក្នុងវិញ្ញាសាគុនខ្មែរប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

កីឡាករ ឈុត (សេរី) វ៉ានថង បានផ្ដួលកីឡាករឡាវ Attaxay Sihabout នៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាគុនខ្មែរ៦០គីឡូក្រាម ដើម្បីក្លាយជាម្ចាស់មេដាយមាស។

កីឡាការិនីកម្ពុជា ទូច ចាន់វត្តី បានផ្ដួលកីឡាការិនីវៀតណាម Nguyen Thi Chieu នៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាគុនខ្មែរ៥៤គីឡូក្រាមនារី ដើម្បីក្លាយជាម្ចាស់មេដាយមាស។

កីឡាករ ឃុន បូរ៉ា បានប្រើពេលមិនដល់១ទឹកឡើយវាយឱ្យកីឡាករឡាវ Soubinh Banxadeth សន្លប់ និងក្លាយជាម្ចាស់មេដាយមាសវិញ្ញាសាគុនខ្មែរទម្ងន់ ៦៣,៥ គ.ក។

កីឡាករ ទិត្យ (រឿង) សោភ័ណ្ឌ បានឈ្នះមេដាយមាសដោយស្វ័យប្រវត្តិ ក្នុងប្រភេទទម្ងន់ ៧១គ.ក បន្ទាប់ពីគូប្រកួត កីឡាករវៀតណាម Nguyen Hong Guan បានបោះបង់ការប្រកួតដោយសាររបួស។

ចំណែក កីឡាករ ឡៅ ចន្ទ្រា បានយកឈ្នះកីឡាករវៀតណាម Nguyen Thanh Tung ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៧៥គ.ក។

គូធំចុងក្រោយ កីឡាករ រំ (ព្រំ) សំណាង បានផ្ដួលជើងខ្លាំងមីយ៉ាន់ម៉ា កីឡាករ Tun Tun Min ដើម្បីក្លាយជាម្ចាស់មេដាយមាស ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នេះ។

ក្នុងវិញ្ញាសាគុនខ្មែរផ្នែកនារីប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាការិនីកម្ពុជា មើយ ស៊ឹង បានប្រកួតចាញ់កីឡាការិនីវៀតណាម Trieu Thi Phuong Thuy ដោយពិន្ទុ ទទួលបានមេដាយប្រាក់។ ចំណែកកីឡាករក្នុងប្រភេទ ៥៧គ.ក កីឡាការិនី Bui Yen ly ឈ្នះលើកីឡាការិនីកម្ពុជា ទួល ស្រីភីនដែលទទួលបានមេដាយប្រាក់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង