×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សម្ដេចពិជ័យសេនា៖ មោទកភាពជាតិដែលកម្ពុជាទទួលបានមេដាយមាសលើសការរំពឹងទុកលើប្រភេទកីឡាគុនខ្មែរ

សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម–អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) បង្ហាញមោទកភាពចំពោះវិស័យគុនខ្មែរ ដែលរកបានមេដាយមាសច្រើនបំផុតនៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

ថ្លែងប្រាប់សារព័ត៌មាន សម្ដេចពិជ័យសេនា លើកឡើងថា មេដាយមាសសរុបលើប្រភេទកីឡាគុនខ្មែរ គឺយើងទទួលបានលើសការរំពឹងទុក ដោយការរំពឹងត្រឹម ១០មេដាយមាស ប៉ុន្តែជាក់ស្ដែងយើងទទួលបានដល់ទៅ ១៤មេដាយមាស ក្នុងចំណោម ១៩វិញ្ញាសា។

សម្ដេចពិជ័យ បញ្ជាក់ថា ចាប់ពីពេលនេះតទៅប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនប្រពៃណីរបស់ជាតិយើង នឹងអាចយកទៅប្រកួតនៅគ្រប់ទិសទី នៃប្រទេសក្នុងតំបន់ បន្ទាប់ពីគុនខ្មែរត្រូវបានដាក់បញ្ចូលក្នុងធម្មនុញ្ញកីឡាអាស៊ីអាគ្នេយ៍រួចហើយ។

គួរបញ្ជាក់ថា កីឡាករគុនខ្មែរដែលបានឈ្នះមេដាយមាស រួមមានកីឡាករ រុំ សំណាង, ឃួន ឡាំងកូស៊ីន, ឃុន បូរ៉ា, ឈុន វ៉ាន់ថង, ទិត សោភ័ណ្ឌ, ឡៅ ចន្ទ្រា និងកីឡាការិនី ទូច ចាន់វត្តី រីឯកីឡាការិនី មើយ ស៊ឹង និង ទួន ស្រីភីន ទទួលបានមេដាយប្រាក់៕

អត្ថបទ៖ វឿន សាវុធ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង