×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្ពុជា ឈ្នះមេដាយមាសលើកីឡាធំៗលើពិភពលោកដែលមិនធ្លាប់ឈ្នះពីមុន

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មិនទាន់បញ្ចប់នោះទេ ប៉ុន្តែអត្តពលិករបស់កម្ពុជា បានធ្វើរឿងដ៏អស្ចារ្យដោយបានឈ្នះមេដាយមាសលើវិញ្ញាសាកីឡាដែលយើងមិនធ្លាប់ឈ្នះពីមុនមកជាបន្តបន្ទាប់។

កាលពីថ្ងៃទី១២ ខែឧសភា កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសលើវិញ្ញាសាហែលជើងទាចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយប្រើថិរវេលា ៣នាទីនិង ៥៩.០១វិនាទី។

នៅថ្ងៃទី១១ ខែឧសភា កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានឈ្នះមេដាយមាសលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែលនេះជាការឈ្នះមេដាយមាសលើកដំបូងរបស់កម្ពុជា ក្នុងប្រភេទកីឡាអត្តពលកម្មក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

កីឡាការិនី ស្រួង ភាវី ឈ្នះមេដាយមាសលើកដំបូងជូនកម្ពុជា លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង។

ក្រុមកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿង ជាប្រវត្តិសាស្ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែឧសភា។

ក្រុមបាល់បោះបុរសកម្ពុជា បានឈ្នះមេដាយមាសលើវិញ្ញាសា ៣ទល់៣ ដែលកម្ពុជាមិនធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ប្រជាជាតិអាស៊ីអាគ្នេយ៍នេះឡើយនាពេលកន្លងមក។

កីឡាករ រៀម សុខភិរម្យ បានដណ្ដើមបានមេដាយមាសលើកដំបូងជូនកម្ពុជា លើវិញ្ញាសាបាល់ទាត់លើតុ។

ដោយឡែក កីឡាដែលកម្ពុជា បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ មានក្រុមបាល់ទះបុរស ដែលដណ្ដើមបានមេដាយមាសប្រាក់ជាប្រវត្តិសាស្ត្រ។ ចំណែកក្រុមបាល់ទាត់នារីកម្ពុជា ធ្វើរឿងមិននឹកស្មានដល់ ដោយបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង លើវិញ្ញាសាបាល់ទាត់ផ្នែកនារី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង