
ភ្នំពេញ៖ គណៈកម្មាធិការជាតិ CAMSOC នៅរសៀលថ្ងៃទី១២ ខែឧសភានេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានយកសំបុត្រសម្រាប់ពិធីបិទនាពេលកន្លងមក អាចយកសំបុត្រនោះ មកប្ដូរយកបណ្ណទស្សនាថ្មីវិញបាន សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ការប្តូរយកបណ្ណទស្សនាថ្មីនេះអាចប្តូរបានពីបញ្ចរប្តូរបណ្ណដែលមានទីតាំងពីពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការពេលព្រឹកចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ ១១:៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ២:៣០នាទី ដល់ ៥:៥០នាទីល្ងាច៕
