×

ទាក់ទងគ្នាជិតមួយឆ្នាំ ស្ងាត់ៗអ្នកលក់អនឡាញល្បីឈ្មោះ ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ ទទួលបានអ្នកស្នងត្រកូលហើយ

ភ្នំពេញ៖ ទំនាក់ទំនងស្នេហារវាងអ្នកលក់អនឡាញល្បីឈ្មោះ ឡុង ម៉ានីន ជាមួយតារាចម្រៀងល្បីថុល សុភិទិ បានប្រកាសដំណឹងល្អមួយដែល ឡុង ម៉ានីន កំពុងពរពោះដោយនាងបានផុសរូបនៅលើបណ្តាញសង្គមភ្ជាប់ជាមួយប្រយោគបែបនេះថា “ទាយមើលប៉ុន្មានខែហើយ”។

ជាមួយគ្នានេះ ភិទិ ក៏បានចែករំលែកតដោយសរសេរពាក្យមួយម៉ាត់ថា “Mummy”។ យ៉ាងណាមិញ មុនពេលផុសរូបកំពុងពរពោះនេះដែរ អ្នកទាំង២ ក៏ធ្លាប់បានបង្ហាញរូបភាពមួយចំនួនដូចទៅនឹងរូបថត Pre-Wedding ផងដែរជាហេតុធ្វើឱ្យអ្នកគាំទ្រយល់ថាពិធីមង្គលការរបស់ពួកគេនឹងកើតឡើងក្នុងពេលឆាប់ៗនេះមិនខាន។

គួរបញ្ជាក់ដែរថា ក្រោយបង្ហាញរូបកំពុងពរពោះនេះឃើញមានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរហូរហែរខណៈស្នេហារបស់គូស្នេហ៍ដែលកំពុងទទួលបានប្រជាប្រិយភាពកាន់តែមានភាពផ្អែមល្ហែមជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង