×

រំភើបជំនួស! ស្ត្រីខ្មែរដែលមានវាសនាខ្ពស់បានរៀបការជាមួយម្ចាស់ប្រាសាទនៅប្រទេសលុចសាំប៊ួរ ទទួលបានសិទ្ធិពេញលេញក្លាយជាម្ចាស់ប្រាសាទ

លុចសាប៊ួរ៖ ស្ត្រីខ្មែរម្នាក់ដែលមានវាសនាខ្ពស់បានរៀបការជាមួយបុរសដែលជាម្ចាស់ប្រាសាទ Branderbourg នៃប្រទេសលុចសាំប៊ួរពេលនេះទទួលបានសិទ្ធិក្លាយជាម្ចាស់ប្រាសាទដ៏ល្បីមួយនេះខណៈតាមច្បាប់ក្នុងគ្រួសារ សាច់ថ្លៃមិនអាចមានឈ្មោះក្លាយជាម្ចាស់ប្រាសាទបានឡើយ គឺមានតែកូនបង្កើតប៉ុណ្ណោះដែលអាចទទួលបានសិទ្ធិជាម្ចាស់ប្រាសាទ។

ក្នុងនោះម្ចាស់គណនីហ្វេសបុកជាស្ត្រីខ្មែររូបនោះមានឈ្មោះ ម៉ានិច្ច ម៉ៅ បានរៀបរាប់ដូច្នេះថា “នាងខ្ញុំមានកិត្តិយស និងមោទកភាពជាខ្លាំងដែលបានទទួលសិទ្ធិពេញលេញក្លាយជាម្ចាស់ប្រាសាទ Branderbourg នៃប្រទេសលុចសាំប៊ួរ។ តាមច្បាប់វង្សត្រកូលគ្រួសាររបស់ស្វាមីខ្ញុំគឺ កូនប្រសារ (សាច់ថ្លៃ) មិនអាចចូលឈ្មោះជាម្ចាស់ប្រាសាទបានទេ មានតែកូនបង្កើតប៉ុណ្ណោះ ប៉ុន្តែស្វាមីខ្ញុំបានសំណូមពរដល់គ្រួសារគាត់ទាំងអស់គ្នាដើម្បីផ្តល់កិត្តិយសឱ្យនាងខ្ញុំ និងមានឈ្មោះខ្មែរចារក្នុងសៀវភាវប្រវត្តិសាស្រ្តប្រាសាទ Brandenbourg ។

ស្ត្រីខ្មែររូបនោះបានបន្តទៀតថា “ចិញ្ចៀនដែលជាតំណាងនិមិត្តសញ្ញាប្រចាំគ្រួសារ du Fays – van Delft និងប្រាសាទ Brandenbourg នេះជាមោទកភាពមួយដែលនាងខ្ញុំជានារីខ្មែរមួយរូបបានក្លាយជាម្ចាស់ប្រសាទនៃប្រទេសលោកខាងលិច អរគុណឧត្តមស្វាមីដែលតែងតែលើកតម្កើន និងឱ្យតំលៃប្រពន្ធរហូតមក។ កុំភ្លេចណាបងប្អូនដែលបានអញ្ចើញមកលេងអ៊ឺរ៉ុប អាចឈានមកទស្សនាប្រាសាទ Brandenbourg នៅប្រទេសលុចសាំប៊ួរ ជាប់នឹងប្រទេសបារាំង អាល្លឺម៉ង់និងប៊ែលស្ស៉ីក ដែលមាននាងខ្ញុំជាខ្មែរ និងជាម្ចាស់ប្រាសាទផ្ទាល់ជូនបងប្អូនចូលទស្សនាផ្ទាល់តែម្តង”។

គួរបញ្ជាក់ដែរថា ស្ត្រីខ្មែររូបនេះបានរៀបការជាមួយស្វាមីក្នុងឆ្នាំ ២០១៦ ដោយទទួលបានកូនប្រុសមួយរូបផងដែរ។ ក្រោយបានក្លាយជាភរិយារបស់ម្ចាស់ប្រាសាទ Brandenbourg មកធ្វើឱ្យជីវិតរបស់ស្ត្រីខ្មែររូបនេះបានផ្លាស់ប្តូរទាំងស្រុងរហូតសូម្បីតែខ្លួននាងផ្ទាល់ក៏មិននឹកស្មានថាខ្លួនអាចមានជីវិតដែលទទួលបានគ្រប់យ៉ាងទាំងសុភមង្គលគ្រួសារ និងទ្រព្យសម្បត្តិបែបនេះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង