×

រីករាយជាមួយកម្មវិធី “Anchor សំណើចតាមភូមិ” និងទស្សនាទិដ្ឋភាពពីស្រុកស្អាងនៅសប្ដាហ៍នេះ

នៅថ្ងៃសៅរ៍សប្ដាហ៍នេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់ជូននឹងភាពសប្បាយរីករាយ និងទិដ្ឋភាពទូទៅពីស្រុកស្អាង ដោយក្រុមការងាររបសយើង បានជួបជាមួយលោកអភិបាលស្រុកផ្ទាល់ ដើម្បីសួរនូវសំណួរមួយចំនួន។

បន្ទាប់ពីអភិបាលស្រុកស្អាងបង្ហាញពីទិដ្ឋភាពទូទៅរួច កម្មវិធី “Anchor សំណើចតាមភូមិ” បានស្វាគមន៍អ្នកភូមិពាមសាលា ដែលពួកគាត់បានចូលរួមលេងល្បែងកម្សាន្តជាមួយពួកយើង ដើម្បីឈ្នះរង្វាន់ពីកម្មវិធី។ នៅសប្ដាហ៍នេះ ពួកគាត់នឹងលេងល្បែងដែលមានឈ្មោះថា “ថ្មមអូនឱ្យដល់ត្រើយ” ដែលវិញ្ញាសាប្រកួតលើកនេះមិនងាយស្រួលឡើយសម្រាប់បេក្ខជនរបស់យើង។

នៅវគ្គបន្ទាប់ ពុកម៉ែបងប្អូនក៏នឹងបានសណ្ដាប់បទចម្រៀងដែលមានចំណងជើងថា “ឃើញត្រង់ណា” ដែលនឹងត្រូវបកស្រាយដោយកញ្ញា កែវ មរកត ក្រោយមកនឹងមានសំណួរមួយចំនួនទៅកាន់តារាកិត្តិយសរបស់យើងពីលោក ដាដា និងកញ្ញា យ៉ាទី ។ នៅវគ្គចុងក្រោយ ក្រុមកំប្លែងរបស់យើង នឹងឡើងមកសម្ដែងរឿងខ្លី ធានាថានឹងបង្កការផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់។

កុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង