×

មិនទាន់បានចាប់ផ្តើមប្រលូកក្នុងវិស័យ Kpop ផងក្រុម BABYMONSTER ត្រូវរងព័ត៌មានព្យុះភ្លៀងដោយសារទង្វើរបស់ម្តាយ

កូរ៉េខាងត្បូង៖ YG ទើបបានប្រកាសសមាជិកទាំង៧ នៃក្រុម BABYMONSTER កាលពីពេលថ្មីៗនេះជាផ្លូវការដែលក្រុមមួយនេះត្រូវបានរំពឹងថានឹងមានឥទ្ធិពលខ្លាំងដូចក្រុមរៀមច្បង BLACKPINK មិនខាន។

យ៉ាងណាមិញ សមាជិកក្រុមទើបបានជ្រើសរើស និងមិនទាន់បានចាប់ផ្តើមប្រលូកក្នុងវិស័យ Kpop ផងបែរត្រូវរងពាក្យរិះគន់ពីមហាជនក្រោយម្តាយរបស់ក្រុមតារាចម្រៀងជំនាន់ក្រោយទាំងនេះហាក់បង្ហាញសកម្មភាពថ្មីៗរបស់ពួកគេនៅលើបណ្តាញសង្គមជ្រុលពេក។

ជាក់ស្តែងម្តាយរបស់ Chiquita តែងបង្ហាញព័ត៌មានពីស្ថានភាពរស់នៅរបស់នាងថ្មីៗនៅលើបណ្តាញសង្គម Instagram និង Tiktok។ រីឯម្តាយរបស់ Haram តែងឆ្លើយរាល់សំណួររបស់អ្នកគាំទ្រដោយបង្ហាញពីព័ត៌មានផ្ទាល់ខ្លួនរបស់នាងយ៉ាងច្រើនជាសាធារណៈ។ ចំណែកឯម្តាយរបស់ Pharita វិញតែងបង្ហាញការគាំទ្រលើសលប់ដល់កូនស្រីដល់ថ្នាក់ផ្ញើបាច់ផ្កាឱ្យ Lisa ដែលបានជួយមើលថែកូនស្រីរបស់គាត់ទៀតផង។

សកម្មភាពទាំងនេះបានធ្វើឱ្យមហាជនមានការមិនពេញចិត្តជាខ្លាំងដោយពួកគេយល់ថាក្រុមតារាស្រីជំនាន់ក្រោយទាំង ៧មានវ័យនៅក្មេងខ្លាំងដោយ ៤នាក់ក្នុងចំណោមពួកគេទាំង ៧មានអាយុក្រោម ១៦ឆ្នាំនៅឡើយ ដូចនេះការបញ្ចេញព័ត៌មានរបស់ពួកគេជាសាធារណៈច្រើនបែបនេះអាចចាត់ទុកជាការបំពានសិទ្ធឯកជនរបស់ពួកគេផងដែរ។

សម្រាប់មតិរបស់មហាជនមួយចំនួនយល់ថា អាណាព្យាបាលរបស់ក្រុម BABYMONSTER ហាក់ឈ្លក់វង្វេងនឹងអាជីពរបស់កូនស្រីពួកគេជាខ្លាំង តែទោះជាយ៉ាងណាពួកគេសង្ឃឹមថាម្តាយរបស់ពួកគេនឹងអាចរក្សាឯកជនភាពកូនរបស់ពួកគេឱ្យបានល្អមុនពេលពួកគេចាប់ប្រលូកលើវិស័យ Kpop ជាផ្លូវការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង