×

អ្នកមានបណ្ណចូលទស្សនាព្រឹត្តិការណ៍បិទស៊ីហ្គេមថ្ងៃនេះកុំភ្លេចអនុវត្តបម្រាមទាំងនេះឱ្យបានខ្ជាប់ខ្ជួន

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃដែលប្រជាជនកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយក្នុងការក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្មវិធីទាំងមូលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានពីក្នុង និងក្រៅប្រទេស។

នៅថ្ងៃទី១៧ ខែឧសភា ស្អែកនេះដែរគឺជាពេលវេលាដែលកម្មវិធីបិទព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះមកដល់ផងដែរ ជាហេតុធ្វើឱ្យបងប្អូនខ្មែររង់ចាំយ៉ាងអន្ទះសា និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ពិធីស្អែកនេះ។ ដូចនេះសម្រាប់អ្នកដែលមានបណ្ណអាចចូលរួមនៅថ្ងៃស្អែកនេះត្រូវដឹងទាំងអស់គ្នាពីបម្រាមមួយចំនួនដូចជា៖

សម្ភារយកចូលបាន
ទឹកសុទ្ធចំណុះក្រោម ៥០០ ml
អាហារសម្រន់តិចតួច
ថ្មសាកទូរស័ព្ទ (Power Bank) ឬគ្រឿងអេឡិចត្រូនិក ដែលមានថាមពលចំណុះក្រោម ១0,000 mAh

សម្ភារហាមឃាត់
-កាបូបស្ពាយ ឬកាបូបយួរដៃ
-អាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី
-ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសន្ទរកថា

សម្គាល់៖
– មិនអនុញ្ញាតឱ្យកុមារអាយុក្រោម ១០ ឆ្នាំចូលរួមក្នុងពិធី
– ត្រូវគោរពពេលវេលា វិន័យ សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរក្នុងពិធី
– ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំ
សូមអានសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) សម្រាប់ព័ត៌មានលម្អិត៕

   

ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង