×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អារម្មណ៍អ្នកឈ្នះមិនដូចអារម្មណ៍អ្នកចាញ់! ភាគីថៃបង្ហាញការខកចិត្តខ្លាំង ខណៈភាគីឥណ្ឌូណេស៊ីពាក់មេដាយមាសជាប់មិនព្រមដោះចេញបើទោះជាកំពុងគេងក៏ដោយ

ភ្នំពេញ៖ ការប៉ះគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី១៦ ខែឧសភា ម្សិលមិញបានកើតឡើងឧប្បត្តិហេតុដ៏ភ្ញាក់ផ្អើលបង្កឱ្យមានការប៉ះទង្គិចរវាងភាគីទាំងសងខាងនៅទីលានប្រកួតដោយលទ្ធផលក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដណ្តើមបានមេដាយមាសជាមួយលទ្ធផល ៥-២ ក្នុងរយៈពេល ១២០នាទី។

ការប្រកួតដ៏តានតឹងរហូតបង្កជាជម្លោះពេញទីលានប្រកួតបានធ្វើឱ្យកីឡាករជម្រើសជាតិ Jonathan គប់រូបតុក្កតាប៉ូរ៉ាដែលជារូបតំណាងព្រឹត្តិការណ៍ស៊ីហ្គេមទៅអ្នកគាំទ្រ រួមទាំងមេដាយប្រាក់ផងនោះកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកវាយលុកពេញបណ្តាញសង្គមនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្នុងបទសម្ភាសកាលពីយប់មិញទៀតសោត Jonathan ក៏បានបង្ហាញអារម្មណ៍ខកចិត្តចំពោះលទ្ធផលដោយលោកបានដាក់បន្ទុកទៅលើអាជ្ញាកណ្តាលថាមិនអាចគ្រប់គ្រងការប្រកួតបានទើបបណ្តាលឱ្យក្រុមទាំង២មានជម្លោះបែបនេះ។

Jonathan បានប្រកាសនឹងសម្រាកពីការប្រកួតជាអន្តរជាតិប្រមាណ ២-៣ឆ្នាំ ឬជារៀងរហូតចាប់ពីពេលនេះទៅដោយលោកមិនបានបញ្ជាក់ពីមូលហេតុឡើយ។ គួរបញ្ជាក់ដែរថា ខណៈពេលដែលភាគីខាងថៃកំពុងមានការខនបំណងចំពោះលទ្ធផលប្រកួត ក្រលេកទៅមើលភាគីខាងឥណ្ឌូណេស៊ីវិញបានបង្ហាញរូបភាពគេងឱបតុក្កតាប៉ូរ៉ា ដោយមានមេដាយមាសពាក់ជាប់កបង្ហាញពេញបណ្តាញសង្គមជាការអបអរចំពោះជ័យជំនះរបស់ខ្លួនផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង