
សៀមរាប៖ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងការបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារយៈពេល ៥ឆ្នាំមក ពេលនេះគ្រូបង្វឹកជនជាតិជប៉ុនលោក កីស៊ូកិ ហុងដា ក៏ដល់ពេលវេលាវិលត្រលប់ទៅស្រុកកំណើតខ្លួនវិញពោរពេញដោយស្នាមញញឹម បើទោះជាការប្រកួតវិញ្ញាសាបាល់ទាត់នៅស៊ីហ្គេមមិនទទួលបានមេដាយមាសក៏ដោយ។

យ៉ាងណាបងប្អូនខ្មែរទាំងអស់មានមោទកភាព និងការដឹងគុណចំពោះពេលវេលា ៥ឆ្នាំមកនេះនៃការខិតខំប្រឹងប្រែងរបស់លោកគ្រូ ហុងដា ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការខិតខំបង្វឹកក្រុមកីឡាករបាល់ទាត់កម្ពុជាផងដែរ។

មុនពេលត្រលប់ទៅស្រុកកំណើតវិញ លោកគ្រូ ហុងដា ក៏មិនភ្លេចឆ្លៀតពេលវេលាទៅកម្សាន្តនៅទឹកដីអច្ឆរិយខេត្តសៀមរាបឡើយដែលវត្តមារបស់លោកកំពុងអង្រួនចិត្តអ្នកគាំទ្រនៅទីនោះរំភើបជាខ្លាំងរហូតសុំថតរូបទុកជាអនុស្សាវរីយ៍ហូរហែមិនខុសពីតារាហូលីវូដឡើយ។
ក្នុងចំណោមអ្នកគាំទ្រទាំងក្មេងទាំងចាស់បាននាំគ្នាចោមរោមលោកគ្រូ ហុងដា ដែលសកម្មភាពមួយនេះបានធ្វើឱ្យគ្រូបង្វឹករូបនេះញញឹមបិទមាត់មិនជិតឡើយ។ ចង់ដឹងថា លោកគ្រូ ហុងដា រំភើបខ្លាំងប៉ុណ្ណានៅពេលបានឃើញអ្នកគាំទ្រចោមរោមបែបនេះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
