×

ពិតជាបវរកញ្ញាដ៏មានឥទ្ធិពលមែន! ភាពក្រមិចក្រមើមរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចធ្វើឱ្យអ្នកគាំទ្រម្នាក់ចាកចេញពីភាពស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាបវរកញ្ញាខ្មែរមួយរូបដែលមានឥទ្ធិពល កេរ្តិ៍ឈ្មោះរីកសុះសាយរហូតទទួលបានការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេសដោយភាពវៃឆ្លាតចេញបត់បែនតាមកាលទេសទើបធ្វើឱ្យបវរកញ្ញារូបនេះមានភាពលេចធ្លោខ្លាំង។

ក្រៅពីមានរូបសម្បត្តិស្រស់ស្អាត និងភាពវៃឆ្លាតហើយនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទាំងមានអត្តចរិតក្រមិចក្រមើមគួរឱ្យស្រលាញ់ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនកាន់តែចូលចិត្តខ្លាំងថែមមួយកម្រិតទៀត។ ជាក់ស្តែង ថ្មីៗនេះអ្នកគាំទ្រម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tey’s Happyness បានសរសេររៀបរាប់ថា៖

“តាមដានវត្តីមកបានរយៈពេល ៧ខែហើយ អាចថាជារយៈពេលខ្លី ប៉ុន្តែមានន័យណាស់សម្រាប់ខ្ញុំ
មុននឹងស្គាល់វត្តីខ្ញុំមានបញ្ហា stress ខ្លាំង អាចនឹងចង់ឈានចូលដល់ depression ក៏ថាបាន ប៉ុន្តែក្រោយពេលបានតាមដានវត្តីមក បានជួយឱ្យខ្ញុំបន្ថយនូវភាពតានតឹង ស្មុគស្មាញ ជួយឱ្យមានភាពរីករាយ និងញញឹមច្រើនជាងមុន”។

អ្នកគាំទ្ររូបនោះបានបន្ថែមទៀតថា៖ “ធ្លាប់តែយប់ឡើងពិបាកក្នុងការគេង តែឥឡូវនេះអត់ពិបាកដូចមុនទៀតទេ វត្តីជាបវរកញ្ញាទីមួយហើយដែលខ្ញុំតាមដានគ្រប់សកម្មភាព គ្រប់កម្មវិធី ពេលខ្លះទៅតាមដល់ Event ដែលវត្តីទៅចូលរួមទៀត(ឱ្យតែមានឱកាស) មិនបាននៅក្បែរ ឬទៅជិតក៏មិនអី ឈរមើលពីចម្ងាយញញឹមម្នាក់ឯង ក៏មានក្តីសុខដែរ Always stay by your side even ពេលសប្បាយ ឬទុក្ខ ងាកមកនឹងឃើញខ្ញុំនៅទីនេះជានិច្ចLove you ព្រះនាងតូច”។

ជាមួយនឹងការបង្ហាញអារម្មណ៍បែបនេះរួច សម្រាប់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញអារម្មណ៍រំភើបបែបនេះដែរថា៖ “នេះហើយលទ្ធផលឆ្កួតឡប់របស់អូនតី ស៊ូៗណាបងៗ អូនតីនៅទីនេះជានិច្ចសម្រាប់ចាំបង្កើតស្នាមញញឹមឱ្យអ្នកទាំងអស់គ្នាដែរជាអ្នកគាំទ្រអូនតី”។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានចូលរួមប្រកួតសម្រស់រួចមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតអាចដណ្តើមបានការងារក្នុងវិស័យសិល្បៈទាំងក្នុង និងក្រៅប្រទេសបានយ៉ាងច្រើនមិនថាការសម្តែង ឬ ចូលរួមក្នុងកម្មវិធីនានាឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង