×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អត្តពលិកជាង ១៤០០នាក់ នឹងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងមានអត្តពលិកសរុបចំនួន ១៤២៣ នាក់មកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

អត្តពលិកទាំងអស់ នឹងប្រកួតលើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣ ដល់ ៩ ខែឧសភា នៅរាជធានីភ្នំពេញ។

កាលពីឆ្នាំមុន កម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតលើ ១១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។ ជាលទ្ធផល កម្ពុជាបានឈ្នះមេដាយមាសចំនួន ៧គ្រឿង ប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង។

នៅឆ្នាំ២០២៣នេះ គឺជាប្រវត្តិសាស្ត្រលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង