×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អត្តពលិកកម្ពុជាចំនួន៣១៧នាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្ដើមមេដាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម២០២៣

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលក្រុមអត្តពលិកកម្ពុជា បានត្រៀមខ្លួនរួចរាលហើយ នៅក្នុងការប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម តែងតែកើតឡើងក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៧ឧសភា, កម្ពុជាបានសម្លឹងទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដើម្បីត្រៀមទទួលអត្តពលិកមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ប្រកបដោយភាពកក់ក្ដៅ។

សូមជម្រាបថា ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រខាងកើត និងប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១.៤២៣ នាក់ លើវិញ្ញាសា ១៦០ ក្នុង ១៤ ប្រភេទកីឡា។

កីឡាករ-កីឡាការិនីកម្ពុជា ចំនួន ៣១៧ នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិយើងផងដែរ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៣៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង