×

ប្រទេសតូចតែបេះដូងធំ! រូបភាពខ្លះៗនៃទឹកចិត្តបងប្អូនខ្មែរចេះជួយយកអាសាអ្នកដទៃដោយមិនរួញរា

សង្គម៖ វីដេអូបុរសម្នាក់ដែលបានរុញរទេះដើរលក់ខ្ចៅនៅតាមផ្លូវជួយរើសសម្លៀកបំពាក់មួយស្នួលដែលបានជ្រុះលើដីរប៉ាត់រប៉ាយគ្មានអ្នកអើពើ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើហ្វេសប៊ុក។

ទង្វើបុរសរូបនោះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមកោតសរសើរជាខ្លាំងចំពោះទឹកចិត្តដែលមិនឈរមើលនឹងភ្នែកនៅពេលឃើញសម្លៀកបំពាក់ដែលម្ចាស់ផ្ទះកំពុងហាលបានដួលរលំរ៉ាយប៉ាយបែបនេះ។

ទឹកចិត្តរបស់ពលរដ្ឋខ្មែរកំពុងសាយភាយដល់បរទេសឱ្យឃើញពីទំហំនៃប្រទេសតូចតែបេះដូងធំរបស់កម្ពុជាមួយនេះឱ្យពិភពលោកបានស្គាល់កាន់តែខ្លាំងឡើងពីមួយនេះទៅមួយថ្ងៃ។ ជាក់ស្តែង ក្រលេកទៅមើលការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះវិញ គឺជាចំណែកធំមួយដែលបានធ្វើឱ្យបរទេសបានដឹងពីតម្លៃទឹកចិត្តនៃប្រជាជនកម្ពុជាបានច្បាស់។

ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបានជោគជ័យជាខ្លាំងដោយកីឡាករទាំងអស់ទទួលបានការមើលថែ យកចិត្តទុកដាក់ខ្ពស់មិនថាអាហារ ការស្នាក់នៅ ឬ សុខភាពឡើយគឺកម្ពុជាដែលជាម្ចាស់ផ្ទះចាត់ចែងបានល្អគ្រប់ជ្រុងជ្រោយរហូតទទួលបានការកោតសរសើរពេញៗមាត់ពីខាងកីឡាករទាំងក្នុង និងក្រៅប្រទេសផងដែរ៕

រូបភាពខ្លះៗពី Beyong the Game

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង