×

ក្រោយទទួលបានមេរៀនជាប់ពន្ធនាគារ ១៨ថ្ងៃហើយ Mat Yeung លែងហ៊ានប៉ះពាល់គ្រឿងស្រវឹងផ្តេសផ្តាស

ហុងកុង៖ ក្រោយជាប់ពន្ធនាគាររយៈពេល ១៨ថ្ងៃពីបទស្រវឹងបើកបរមក តារាសម្តែងហុងកុងវ័យ ៤២ឆ្នាំ Mat Yeung លែងហ៊ានប៉ះពាល់គ្រឿងស្រវឹងផ្តេសផ្តាសទៀតដោយសារកំហុសលើកមុនបានក្លាយជាមេរៀនដែលធ្វើឱ្យលោកចងចាំអស់មួយជីវិត។

Mat បានឱ្យដឹងថា ចាប់តាំងពីថ្ងៃដែលលោកត្រូវបានដោះលែងវិញមកទល់ពេលនេះលោកមិនបានប៉ះពាល់គ្រឿងស្រវឹងម្តងឡើយ ហើយលោកបានព្យាយាមនៅឆ្ងាយពីគ្រឿងដែលធ្វើឱ្យបាត់បង់ស្មារតីនេះតាមតែអាចធ្វើទៅបានផងដែរ ប្រសិនមិនមានកម្មវិធីទេនោះលោកនឹងមិនទទួលទានគ្រឿងស្រវឹងដាច់ខាត។

Mat បានឱ្យដឹងថា មេរៀនលើកមុនធ្វើឱ្យលោករៀនសូត្រពីជីវិតបានយ៉ាងច្រើន។ ហើយពេលនេះលោកបានកែប្រែទម្លាប់ទទួលទានគ្រឿងស្រវឹងនេះចេញដោយផ្លាស់ប្តូរមកផ្តោតសំខាន់លើការខំប្រឹងប្រែងធ្វើការ និងចំណាយពេលវេលាជាមួយឪពុកម្តាយវិញម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង