×

សារព័ត៌មានក្នុងស្រុកជាច្រើនធ្វើការចុះផ្សាយឱ្យដឹងពីសុខទុក្ខរបស់ Kris Wu ក្នុងពន្ធនាគារ

ចិន៖ យោងតាមសារព័ត៌មាន Sohu និងសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយពីសុខទុក្ខរបស់ Kris Wu ដែលត្រូវបានតុលាការនៅទីក្រុងប៉េកាំង ប្រទេសចិនកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ។ តាមការចុះផ្សាយបានឱ្យដឹងថា អតីតតារាប្រុសរូបនេះមានរូបរាងស្គមស្គាំងជាងមុន ទោះជាយ៉ាងណាលោកគឺជាអ្នកទោសម្នាក់ដែលទទួលបានការមើលថែពិសេសជាងអ្នកទោសដទៃ។

ទោះបីជាពេលនេះ Kris Wu បានក្លាយជាអ្នកទោសក៏ពិតមែនប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែរះចែងចាំងនៅក្នុងពន្ធនាគារដោយដោយលោកបានសរសេរបទចម្រៀង និងពេលខ្លះក៏មានការសម្តែងផងដែរ។ សារព័ត៌មាន Sohu បានបន្ថែមថា នៅក្នុងពន្ធនាគារបានអនុញ្ញាតិឱ្យអ្នកទោសគេងនៅលើគ្រែឈើ និងមានការហ្វឹកហាត់ ធ្វើការរោងចក្រ ឬ ដាំដុះជាដើម ក្នុងមួយថ្ងៃត្រូវធ្វើការ ៨ម៉ោងដូចបុគ្គលិកនៅស្ថានិកធម្មតាផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមរំលោភក្មេងស្រីមិនទាន់គ្រប់អាយុមក ប៉ូលិសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមនៅចុងខែកក្កដា ឆ្នាំ២០២១។ នៅទីបំផុតអតីតតារាប្រុសរូបនេះរូបត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល ១៣ឆ្នាំ និងចាក់ថ្នាំបំបាត់ចំណង់ផ្លូវភេទ រួមទាំងត្រូវបណ្តេញចេញពីប្រទេសចិនទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង