×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាកររុស្ស៊ី Daniil Medvedev យកបានតំណែងជើងឯកការប្រកួតវាយកូនបាល់កម្មវិធី Italian Open 2023

ការប្រកួតវាយកូនបាល់កម្រិត ATP Tour Masters 1000 ទីលានដីឥដ្ឋ កម្មវិធី Italian Open 2023 បានបញ្ចប់រួចរាល់ហើយ បន្ទាប់ពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Rome ប្រទេសអ៊ីតាលី។

ជាក់ស្តែង គេក៏បានរកឃើញអ្នកឈ្នះជើងឯក នៃកម្មវិធីផងដែរ នោះគឺកីឡាករដែលកំពុងឈរលេខ៣ពិភពលោក មកពីរុស្ស៊ី Daniil Medvedev ដោយរូបគេបានយកឈ្នះកីឡាករដាណឺម៉ាក Holger Rune នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផលស្ទួនគ្នា 7-5 និង 7-5។

នេះគឺជាលើកទី១ដែល Daniil Medvedev បានឈ្នះពានរង្វាន់ Italian Open ហើយក៏ជាលើកទី១ នៅក្នុងអាជីពដែលរូបគេបានឈ្នះជើងឯកការប្រកួតនៅលើទីលានដីឥដ្ឋ។

សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់កម្មវិធី Italian Open ឆ្នាំ២០២៣ គឺជាការដំណើរការ លើកទី៨០ នៅក្នុងប្រវត្តិសាស្ត្រ ហើយសម្រាប់តំណែងជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១លាន ១សែនដុល្លារឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង