ហុងកុង៖ បើទោះបីជាស្ងប់ស្ងាត់ពីសិល្បៈអស់មួយរយៈពេលធំក៏ពិតមែនប៉ុន្តែតារាសម្តែងជើងចាស់ Yuen Qiu ដែលធ្លាប់សម្តែងរឿង Kungfu Hustle ជាមួយ Stephen Chow ក្នុងឆ្នាំ២០០៤ នៅតែធ្វើឱ្យអ្នកគាំទ្រចងចាំមិនភ្លេចពីសមិទ្ធផលរបស់គាត់។
ដោយសារបានសាងប្រជាប្រិយភាពក្នុងបេះដូងអ្នកគាំទ្របែបនេះហើយទើបទោះបីអវត្តមានពីវិថីសិល្បៈជាច្រើនឆ្នាំក៏ដោយក៏កេរ្តិ៍ឈ្មោះរបស់ Yuen Qiu នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដដែល ជាក់ស្តែងកាលពីពេលថ្មីៗនេះក្នុងកម្មវិធីចៅប្រុសមានអាយុបាន ៣ខែ Yuen Qiu ទទួលបានការកោតសរសើរពីរូបសម្រស់នៅតែក្មេងគ្មានប្រែប្រួលបើទោះជាមានវ័យ ៧៣ឆ្នាំហើយក៏ដោយ។
Yuen Qiu គឺជាតួសម្តែងវិជ្ជាគុនដ៏ល្បីអំលុងឆ្នាំ ១៩៧០ រីឯការថតខ្សែភាពយន្តជាមួយ Stephen ទៀតសោត Yuen Qiu បានដាក់គោលដៅសម្រក ១៤គីឡូក្រាមត្រឹមរយៈពេលតែ ២ខែប៉ុណ្ណោះ។ ការព្យាយាមទាំងប៉ុន្មានបានធ្វើឱ្យ Yuen Qiu ដណ្តើមបានពានរង្វាន់ជាតារាសម្តែងរងដ៏ឆ្នើមរបស់ Golden Horse Award ក្នុងឆ្នាំ ២០០៥ ផងដែរ៕