×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Newcastle United ធានាកៅអី UCL នៅឆ្នាំក្រោយ បន្ទាប់ពីស្មើ Leicester

Newcastle បានធានាកៅអីលេងនៅក្របខណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំជាមួយនឹងលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ទល់នឹងក្រុម Leicester City ដែលកំពុងរងការគំរាមកំហែងពីការកាត់ចោលនៅរដូវកាលនេះ។

ក្រុមរបស់អ្នកចាត់ការ Eddie Howe គ្មានសំណាងនៅក្នុងការរកគ្រាប់បាល់ទៅលើក្រុមកញ្ជ្រោងឡើយ ដែលប៉ះបង្គោលទី៣ដង ប៉ុន្តែលទ្ធផលគឺគ្រប់គ្រាន់សម្រាប់ក្រុមសារិកាព្រៃ ក្នុងការវិលត្រលប់ទៅកាន់ការប្រកួតពានរង្វាន់ Champions League នៅរដូវកាលក្រោយ។

Newcastle មាន ៤ពិន្ទុដាច់ពីក្រុមលេខ៥ Liverpool ដែលត្រូវលេងប្រកួតចុងក្រោយ នៅចុងសប្ដាហ៍នេះ ខណៈដែល Leicester នៅតែស្ថិតក្នុងតំបន់កាត់ចោល ខ្វះ២ពិន្ទុពីតំបន់សុវត្ថិភាព។

ក្នុងរដូវកាល២០០២-០៣ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Sir Bobby Robson គឺជារដូវកាលចុងក្រោយដែលក្រុម Newcastle បានលេងនៅ Champions League ។

វាគឺជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយចាប់តាំងពីលោក Eddie Howe ចូលកាន់តំណែងកាលពី ១៨ខែមុន គឺមួយខែបន្ទាប់ពីការលក់ក្លិបតម្លៃ ៣០៥ លានផោនទៅឱ្យម្ចាស់ក្លិបអារ៉ាប៊ីសាអូឌីត ដែលគ្រានោះ ពួកគេស្ថិតនៅបាតតារាងនៃក្របខណ្ឌ Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង