×

ពីក្មេងស្រីដាំដំឡូងមី បោះបង់ក្តីស្រមៃខ្លួនឯង និងខំប្រឹងហ្វឹកហាត់កីឡាប៊ីយែរការ៉ុមដើម្បីជួយអ្នកក្រីក្រ និងក្មេងៗដែលគ្មានឱកាស

ភ្នំពេញ៖ ស្រួង ភាវី ដែលកាន់តែមានសន្ទុះប្រជាប្រិយភាពខ្លាំងបន្ទាប់ពីមានវត្តមានក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅលើទឹកដីកំណើតនាប្រទេសកម្ពុជា។ កីឡាការនីដ៏មានប្រជាប្រិយភាពរូបនេះបានឱ្យដឹងថា នាងជាក្មេងស្រីដាំដំឡូងមីម្នាក់ដែលបានបោះបង់ក្តីស្រម៉ៃរបស់ខ្លួនដើម្បីគ្រួសារ ដូច្នេះហើយទើបនាងខំហ្វឹកហាត់កីឡាប៊ីយែរការ៉ុមក្នុងគោលបំណងមួយទៀតគឺចង់ជួយអ្នកក្រីក្រ ក្មេងៗ ដែលគ្មានឱកាស។

តាមរយៈជោគជ័យក្នុងការប្រកួស៊ីហ្គេមឆ្នាំ ២០២៣នេះផងដែរ ស្រួង ភាវី បានប្រគល់មេដាយជូនជាតិ រីឯប្រាក់រង្វាន់ត្រូវបានយកទៅជួយក្មេងស្រីដែលជាមូនលនិធីរបស់នាងផ្ទាល់ទៅកាន់អ្នកខ្វះខាតទាំងអស់។ កីឡាការនីរូបនេះបានបន្ថែមថា ការហ្វឹកហាត់កីឡាប៊ីយែការ៉ុមនេះមិនមែនដោយសារនាងចង់បានភាពល្បីល្បាញអ្វីឡើយ ព្រោះនាងយល់ថាប្រសិនគោលដៅនាងផ្តោតទៅលើកេរ្តិ៍ឈ្មោះគឺអ្វីៗបានត្រឹមប៉ុណ្ណឹង ដូចនេះគោលបំណងរបស់នាងខុសប្លែកពីអ្នកដទៃដោយនាងបានដាក់គោលដៅយកវិស័យកីឡាដើម្បីជាប្រយោជន៍ជួយដល់សង្គមខ្មែរ ជាពិសេសអ្នកខ្វះខាតដែលគ្មានឱកាសតែម្តង។

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង