×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាស៊ានប៉ារ៉ាហ្គេម២០២៣៖ ម្ចាស់មេដាយមាសបាល់បោះលើកទឹកចិត្តជនពិការកុំឱ្យបាក់ទឹកចិត្ត

កីឡាការិនី អាន ស៊ីណែត បានលើកទឹកចិត្តជនដែលមានពិការភាព មិនត្រូវបាក់ទឹកចិត្ត ឬអៀនខ្មាសឡើយ ដោយត្រូវតស៊ូដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ដោយសារគាត់ក៏ធ្លាប់ឆ្លងកាត់បទពិសោធនេះដោយខ្លួនឯងដែរ។

អាន ស៊ីណែត ជាអត្តពលិកជម្រើសជាតិបាល់បោះ ដែលដណ្ដើមមេដាយមាស និងមេដាយប្រាក់ជូនជាតិ កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២។

ជាជនពិការម្នាក់ ដែលមានបងប្អូនរហូតដល់៨នាក់ ស្រី៦នាក់, អាន ស៊ីណែត ហាក់មានការតូចចិត្ត និងបានបន្ទោសនឹងព្រេងវាសនា ដែលមានពិការភាពតាំងពីកំណើត។ ប៉ុន្តែ ស៊ីណែត បានព្យាយាមលើកទឹកចិត្តខ្លួនឯង និងជម្នះនូវពិការភាពនេះ ដើម្បីឈានទៅរកការសម្រេចគោលដៅទៅតាមក្តីស្រមៃរបស់ខ្លួន។

“សូមជនពិការភាពទាំងអស់ កុំចុះចាញ់ និងបាក់ទឹកចិត្ត ចំពោះពិការភាពរបស់ខ្លួន ប៉ុន្តែត្រូវខំដោះស្រាយបញ្ហាដែលយើងជួបប្រទះ និងត្រូវប្រឹងប្រែងដើរទៅមុខ ទើបយើងស្វែងរកជោគជ័យសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ”។ នេះគឺជាសម្ដីរបស់ អាន ស៊ីណែត។

ស៊ីណែត បានចូលរួមហ្វឹកហាត់បាល់បោះជិះរទេះ កាលពីឆ្នាំ២០១៣។ ទោះជួបនូវការលំបាកក្ដី ក៏នាងនៅតែតស៊ូដោយសារការស្រឡាញ់និងការជំរុញទឹកចិត្តពីឪពុកម្ដាយ។ នាងត្រូវបានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជ្រើសរើសនិងដាក់ក្រុមរបស់នាងឱ្យចូលហ្វឹកហាត់ក្នុងនាមជាកីឡាការិនីជម្រើសជាតិ ក្នុងឆ្នាំ២០១៧៕

កែសម្រួលពី៖ Cambodia 2023

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង