×

ខ្សែបម្រើ Bukayo Saka បន្លាយកុងត្រាថ្មីរយៈពេលវែងជាមួយ Arsenal

ខ្សែបម្រើ Bukayo Saka បានចុះកុងត្រាថ្មីជាមួយ Arsenal ដែលមានរយៈពេល៤ឆ្នាំបន្ថែមទៀត។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Skysports។

កុងត្រាចាស់របស់ Saka ផុតកំណត់នៅឆ្នាំក្រោយ ប៉ុន្តែការចុះកុងត្រាថ្មីនេះធ្វើឱ្យរូបគេនឹងលេងនាទឹកដី Emirate រហូតដល់ឆ្នាំ២០២៧ឯណោះ។

សម្រាប់កុងត្រាថ្មីនេះដែរ បានធ្វើឱ្យប្រាក់ពលកម្មប្រចាំសប្ដាហ៍របស់កីឡាករអង់គ្លេសវ័យ២១ឆ្នាំ បានឡើងទ្វេជាង ៤ ដង ដោយឡើងពី ៧ ម៉ឺនផោនក្នុងមួយសប្ដាហ៍ ទៅដល់ជាង ៣០ ម៉ឺនផោនក្នុងមួយសប្ដាហ៍។

Bukayo Saka បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ និងបានក្លាយជាកីឡាករសំខាន់ក្នុងគម្រោងរបស់គ្រូបង្វឹក Arsenal លោក Mikel Arteta ។ រូបគេបានលេងសរុប ៤៧ ប្រកួត ស៊ុតចូល ១៤ គ្រាប់ និង ចែកបាល់សម្រេចទីបានចំនួន ១១ លើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង