×

ស្ត្រីម្នាក់ទៀតហើយដែលបានបាត់បង់ជីវិតដោយសារគ្លីនិកមួយនៅកោះពេជ្រកែសម្ជស្សខុសបច្ចេកទេស

ភ្នំពេញ៖ បន្ទាប់ពីជនរងគ្រោះបានស្លា ប់បាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌ បងស្រីរបស់ជនរងគ្រោះបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ PiseyTun ដោយបានរៀបរាប់ថា “ខ្ញុំនៅតែមិនអស់ចិត្តអាណិតប្អូនខ្ញុំណាស់ មន្ទីរពេទ្យកែសម្ជស្សគ្លីនិកបូរិន នៅកោះពេជ្រ បានធ្វើការវះកាត់កែសម្ជស្សប្អូនខ្ញុំធ្វើឱ្យស្លា ប់ សូមក្រសួងសុខាភិបាលមេត្តាពិនិត្យលើរឿងនេះផង គាត់បាននិយាយថាគាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីនៅតែធ្វើការវះកាត់ ឬ គាត់ចង់បានលុយ ផេករបស់គាត់បាន BLOCK ឆែកមិនឃើញ ក្រោយកើតហេតុ សូមបងប្អូនដែលស្រលាញ់គាត់ជួយស៊ែរផង”។

គួរបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានការបកស្រាយពីខាងគ្លីនិកកែសម្ជស្ស បូរិន នៅឡើយ។ ចំណែកការចែករំលែកព័ត៌មានមួយនេះក៏កំពុងផ្ទុះឡើងខ្លាំងរហូតក្លាយជាការជជែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង