ភ្នំពេញ៖ ស្រីស្អាតសាច់ចាំ លី ម៉ារីណា បានក្រោកឡើងសាជាថ្មីដើម្បីតស៊ូក្នុងជីវិតបន្តក្រោយជួបបញ្ហាចម្រូងចម្រាសជាច្រើនក្នុងជីវិតគ្រួសាររហូតសម្រេចចិត្តប្រកាសចែកផ្លូវគ្នាដើររៀងខ្លួន។ ពេលនេះ លី ម៉ារីណា បានចាប់ផ្តើមប្រលូកក្នុងសិល្បៈយ៉ាងពេញទំហឹងឡើងវិញរហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តជាខ្លាំង។
ក្រៅពីការងារក្នុងសិល្បៈហើយនោះ លី ម៉ារីណា ក៏បានចាប់ផ្តើមពង្រឹងមុខជំនួញរបស់នាងឡើងវិញផងដែរ ព្រោះអំលុងពេលមានបញ្ហាជាមួយអតីតស្វាមីនាងបានបញ្ជាក់ឱ្យដឹងថា អតីតស្វាមីរបស់នាងបានប្រមូលយកទ្រព្យសម្បត្តិរត់ទៅអស់គ្មានសល់រហូតធ្វើឱ្យនាងនៅសល់តែសម្បកខ្លួន មិនត្រឹមតែប៉ុណ្ណោះមុខជំនួញដែលបានសាងឡើងក៏ឡុងចុងខាតអស់គ្មានសល់ថែមទៀត។
យ៉ាងណាមិញ ក្រលេកទៅមើលពីអាជីពក្នុងការងារសិល្បៈវិញ លី ម៉ារីណា នៅតែមានទីផ្សារដ្បិតតារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាកោតសរសើរនាងមិនដាច់ពីមាត់នោះគឺ សម្រស់ក្មេងជាងវ័យសាច់ចាំតែម្តងជាហេតុធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តក្នុងសិល្បៈនាំគ្នាដាក់រហ័សនាមឱ្យនាងថាជារាជនីសម្រស់ទៀតផងបើទោះជាមានវ័យជាង ៤០ឆ្នាំហើយក៏ដោយ។
ចង់ដឹងថា លី ម៉ារីណា នៅរក្សាភាពស្រស់ស្អាតបានល្អដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕