×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មិនខ្លាចនឹងសារភាព! Ahn Bo Hyun សារភាពត្រង់ៗថាធ្លាប់លួចស្រលាញ់រៀមច្បងខ្លួន Song Hye Kyo តាំងពីបានសម្តែងរឿងជាមួយគ្នាលើកដំបូង

កូរ៉េខាងត្បូង៖ មិនមានការលាក់លៀមបន្ទាប់ពីរូបថតស្និទ្ធស្នាលរបស់ Ahn Bo Hyun និង Song Hye Kyo ត្រូវបានតារាសម្តែងប្រុសត្រកូល Ahn រូបនេះផុសឡើងដោយលោកក៏បានសារភាពផងដែរថា លោកធ្លាប់លួចស្រលាញ់រៀមច្បងរបស់ខ្លួន Song Hye Kyo បន្ទាប់ពីបានថតរឿង Descendants of the Sun ជាមួយគ្នារួចមក។

Ahn Bo Hyun បានសារភាពថា លោកមានចិត្តលួចស្រលាញ់រៀមច្បងរបស់ខ្លួនយ៉ាងខ្លាំងនៅពេលមានឱកាសបានសហការការងារសម្តែងរឿង Descendants of the Sun ជាមួយគ្នាដោយលោកបានបញ្ជាក់ថា ពេលនោះមានកម្មវិធីជបលៀងជាមួយក្រុមការងារដោយរៀមច្បង Song Hye Kyo បានបង្ហាញខ្លួនជាមួយរូបសម្រស់ធម្មជាតិ និងសក់រៀងរញ៉េរញ៉ៃ ជាមូលហេតុធ្វើឱ្យពេលនោះលោកបានបាក់ចិត្តលួចស្រលាញ់រៀមច្បងរបស់ខ្លួនចាប់ពីពេលនោះមក។

មុនទទួលបានកេរ្តិ៍ឈ្មោះនៅលើវិស័យសិល្បៈ Ahn Bo Hyun គឺជាតារាសម្តែងតូចតាចម្នាក់ដែលមិនអាចរកប្រាក់ចំណូលពីសិល្បៈជីវិតខ្លួនគ្រប់គ្រាន់ឡើយ រហូតលោកត្រូវស្វែងរកការងារផ្សេងទៀតដើម្បីបានប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាព ដូចនេះលោកក៏សម្រេចធ្វើជាអ្នកដឹកជញ្ជូនទំនិញក្រៅម៉ោង។

យ៉ាងណាមិញ ពេលវេលាបានធ្វើឱ្យ Ahn Bo Hyun កាន់តែទទួលបានឱកាសការងារថ្មីៗជាបន្តបន្ទាប់ក្រោយបានចេញមុខនៅក្នុងរឿង Descendants of the Sun រួចមក បើទោះជាឈុតដែលលោកបានចេញសម្តែងក្នុងសាច់រឿងមានតិចតួចក៏ដោយ ប៉ុន្តែទេពកោសល្យ និងភាពស្រស់សង្ហាររបស់លោកទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រចាប់ពីពេលនោះមក។

ប្រជាប្រិយភាពរបស់ Ahn Bo Hyun បានស្ទុះឡើងខ្លាំងក្រោយលោកមានឱកាសសម្តែងក្នុងរឿង Itaewon Class ដែលជាភាពយន្តដ៏ល្បីមួយក្នុងឆ្នាំ ២០២០ និងជាសមិទ្ធផលការងារមួយដែលធ្វើឱ្យជីវិតរបស់លោកចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុងនៅលើវិថីសិល្បៈមកទល់ពេលនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង