×

សប្បាយរីករាយជាមួយផ្ទាំងទស្សនីយភាពពីស្រុងមេសាងខេត្តព្រៃវែង ក្នុងកម្មវិធី“Anchor សំណើចតាមភូមិ” នៅសប្ដាហ៍នេះ

កម្មវិធី “Anchor សំណើចតាមភូមិ” នឹងនាំអារម្មណ៍របស់បងប្អូនទស្សនិកជនទៅទស្សនាផ្ទាំងទស្សនីយភាពសប្បាយរីករាយពីភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

បន្ទាប់ពីធ្វើដំណើរទៅដល់ទីតាំងក្រុមសំណាង់ក្រុមការងារ “Anchor សំណើចតាមភូមិ” ពុកម៉ែបងប្អូននៅទីនោះផ្ទាល់ បានចូលរួមលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់។ ល្បែងកម្សាន្តរបស់យើងនៅសប្ដាហ៍នេះ មានឈ្មោះថា “កន្ថែកជើងទ្រម្ចាស់បេះដូង” ។ បន្ទាប់ពីផ្ដល់រង្វាន់ជូនដល់អ្នកឈ្នះរួច ទស្សនិកជននឹងបានជួបជាមួយនឹងតារាងកិត្តិយសរបស់យើងចំនួន ២ដួង ពោលគឺកញ្ញា ម៉ារី ណាង និងលោក អឿន សំអូន។

កាន់តែប្លែកទៀតនោះ នៅក្នុងវគ្គចុងក្រោយ ក្រុមបំប្លែងរបស់យើងនឹងបង្កឱ្យបរិយាកាសកាន់តែសប្បាយរីករាយជាមួយនឹងរឿងកំប្លែង ដែលមានចំណងជើងថា “មច្ឆាឃ្លានម្ហូបអឺរ៉ុប” ដែលមានការសម្ដែងជូនពីកំពូលតារាកំប្លែងមាន ពូណុយ ពូណម ណុកណុក ស្រីកែវ និងលោកក្លក់ក្លក់ផងដែរ។

ភាពសប្បាយរីករាយទាំងនេះ នឹងបង្ហាញជូនពុកម៉ែបងប្អូននៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី២៧ ខែឧសភា ចាប់ពីម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង