×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Inter Milan ឈ្នះពានរង្វាន់Italian Cup ដោយវាយបកយកឈ្នះ Fiorentina

ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ខណៈដែលក្រុម Inter Milan បានវាយបកដើម្បីផ្តួលក្រុម Fiorentina ក្នុងលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញ និងរក្សាតំណែងជើងឯក Italian Cup របស់ពួកគេ។

Nicolas Gonzalez បានជួយឱ្យ Fiorentina នាំមុខមុនតាំងពីនាទីទី៣ នៅកីឡដ្ឋាន Stadio Olimpico ក្រុម Inter របស់ Simone Inzaghi បានវាយបក២គ្រាប់ដោយ Martinez ក្នុងរយៈពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ នៅក្នុងវគ្គទីមួយ នៅនាទី២៩ និង៣៧។

នេះគឺជាការឈ្នះពាន Italian Cup ជាលើកទី៩ របស់ Inter ដែលបានធ្វើឱ្យពួកគេស្មើជាមួយ Roma ។ Inter នឹងប្រកួតជាមួយក្រុមជើងឯក Premier League រដូវកាល២០២២-២៣ ពោលគឺ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ចំណែក Fiorentina ដែលធ្លាប់ឈ្នះពានរង្វាន់នេះចំនួន ៦សម័យ បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa Conference League ។ ពួកគេត្រូវជួបក្រុម West Ham នៅទីក្រុងប្រាគ សាធារណរដ្ឋឆេក នាថ្ងៃទី៨ ខែមិថុនា ៣ថ្ងៃមុនជំនួបរវាង Inter និង Manchester City ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង