×

រថយន្តទំនើបមួយគ្រឿងនេះកំពុងធ្វើឱ្យមហាជនផ្ទុះកំហឹងខ្លាំងដោយសារចេតនាបង្កបញ្ហាពេញដងផ្លូវ

ភ្នំពេញ៖ យោងតាមគណនីហ្វេសបុកឈ្មោះ Nuon Duong Lakhena បានធ្វើការចែករំលែកពីរថយន្ តMazda ពណ៌ក្រហមមួយមានចេតនាបង្កបញ្ហាពេញដងផ្លូវកាលពីល្ងាចថ្ងៃទី ២៤ ខែឧសភា ម្សិលមិញដោយម្ចាស់គណនីខាងលើបានឱ្យដឹងថា៖

“ល្ងាចមិញ វេលាម៉ោង ៦:១៥ នាទី ល្ងាចថ្ងៃទី ២៤/៥/២០២៣ ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ ២៧១ ពីត្បូង ទៅជើង មកដល់ស្តុប ផ្លូវបំបែក ចុះទៅផ្លូវ ទេពផន និងពេទ្យលោកសង្ឃ មានឧប្បទ្ទវហេតុដូច វីឌីអូ នេះកើតឡើង។

ដូច្នេះ សូមសំណូមពរដល់សមត្ថកិច្ច សារាចរណ៏មេត្តាហៅគាត់មកអប់រំផង ព្រោះជាផ្លូវសាធារណៈ។ ផ្លាកលេខរថយន្ត 2BG-0265។

សំគាល់៖ មិនមានគ្រោះថ្នាក់ទេ តែរំខាន ការបើកបរយើងទាំងអស់គ្នា ដែលកំពុងធ្វើដំណើរលើដងផ្លូវនេះ។

អរគុណ។”

គួរបញ្ជាក់ថា បន្ទាប់ពីវីដេអូនេះបានចែករំលែកឡើង មហាជនជាច្រើនមានការខឹងសម្បារជាមួយរថយន្តនោះជាខ្លាំងដោយពួកគេយល់ថា សុជីវធម៌នៃការបើកបរនៅលើដងផ្លូវនាពេលបច្ចុប្បន្នមានការធ្លាក់ចុះកាន់តែខ្លាំងឡើងគួរឱ្យកត់សម្គាល់។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង