×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ PSV Eindhoven លាលែងពីតំណែង ក្រោយមិនសូវទទួលបានការគាំទ្រ

លោក Ruud van Nistelrooy បានលាលែងពីតំណែងអ្នកចាត់ការទូទៅក្លិបបាល់ទាត់ PSV Eindhoven ដោយលើកឡើងពីកង្វះការគាំទ្រពីអ្នកគ្រប់គ្រង និងចំពេលមានរបាយការណ៍អំពីការបះបោររបស់កីឡាករ។

ក្លិបនៅលីគកំពូលហូឡង់ បានបញ្ជាក់ថា លោក Ruud van Nistelrooy បានចាកចេញបន្ទាប់ពីការពិភាក្សាជាមួយអ្នកគ្រប់គ្រង បន្ទាប់ពីវាត្រូវបានគេរាយការណ៍ថាមានកីឡាករជាច្រើនបានត្អូញត្អែរអំពីទម្រង់នៃការបង្វឹក និងយុទ្ធសាស្ត្ររបស់បុរសវ័យ៤៦ឆ្នាំរូបនេះ។

ដំបូងឡើយ មានការជឿថា ភាគីទាំងពីរនឹងពិភាក្សាគ្នាបន្ថែមទៀត នៅចុងបញ្ចប់រដូវកាល ប៉ុន្តែលោក Van Nistelrooy បានសម្រេចចិត្តលាលែងពីតំណែងទៅហើយ។ PSV បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេសោកស្តាយចំពោះការសម្រេចចិត្តនេះ។

អតីតខ្សែប្រយុទ្ធ Man UTD លោក Van Nistelrooy បានចូលកាន់តំណែងនៅ PSV Eindhoven នៅខែមីនា ឆ្នាំ២០២២ ជំនួសតំណែងលោក Roger Schmidt។ លោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ Dutch Cup។ ប៉ុន្តែ រយៈកាលចុងក្រោយនេះ លោក Van Nistelrooy ត្រូវបានរាយការណ៍ថា មានទំនាក់ទំនងតានតឹងជាមួយក្រុមកីឡាករ ហើយក្លិបក៏មិនសូវផ្តល់ការគាំទ្រដល់រូបលោកដែររហូតលោកត្រូវសម្រេចចិត្តលាលែងពីតំណែងនៅពេលនេះ។

ដោយឡែក ក្រោយការចាកចេញរបស់លោក Van Nistelrooy ជំនួយការគ្រូបង្វឹកលោក Fred Rutten នឹងដឹកនាំ PSV Eindhoven ក្នុងការប្រកួតលីគចុងក្រោយ នៅទឹកដី AZ Alkmaar ដោយពួកគេនឹងធានាចំណាត់ថ្នាក់លេខ២ និងកៅអីលេងនៅពានរង្វាន់ UEFA Champions League រដូវកាលក្រោយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង