ភ្នំពេញ៖ ជាមួយនឹងកម្មវិធីដែលទស្សនិកជនអាចទស្សនាបានទាំងការរចនាម្ហូបឱ្យពោរពេញដោយសោភ័ណភាពដូចចុងភៅអាជីព និងការផ្សំគ្រឿងដើម្បីទទួលបានពិន្ទុពីគណៈកម្មាការទៅលើរសជាតិ រួមទាំងអនាម័យផងនោះ កម្មវិធី Mr.Chef Khmer ថែមទាំងនាំជូននូវសំណើចមិនចេះរីងស្ងួតពីតារាកិត្តិយសដែលមានវត្តមានក្នុងកម្មវិធីទៀតផង។
នាសប្តាហ៍បន្ទាប់នេះ កម្មវិធីនឹងបង្វែរចក្ខុទស្សនិកជនឱ្យទៅទស្សនាការបញ្ចេញស្នាដៃធ្វើម្ហូបរបស់តារាកំប្លែងភេទទី៣ វិញម្តងរួមជាមួយដៃគូជាប្រុសសង្ហាជាមួយរូបមន្តផ្ទាល់ខ្លួនដែលបានលាក់ទុកជាយូរណាស់មកហើយ។ ដូចនេះ ដើម្បីដឹងថារសជាតិរបស់តារាកិត្តិយសសប្តាហ៍ខាងមុខអាចឆក់យកបេះដូងគណកម្មាការយើងបានដែរឬទេ? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាពីកម្មវិធី Mr.Chef Khmer ដែលមានផ្សាយជូនទស្សនានៅថ្ងៃពុធ ទី៣១ ខែឧសភា វេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕