សៀមរាប៖ យោងតាមគណនីហ្វេសបុកឈ្មោះ កូនអ្នកក្រនៅកម្ពុជា បានចែករំលែកដំណឹងគួរឱ្យរន្ធត់មួយដោយម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅខេត្តសៀមរាបឈ្មោះ លួន ណាំ មិនប្រយ័ត្នបានរអិលជើងធ្លាក់ចូលអាងក្រពើ រហូតបាត់បង់ជីវិតភ្លាមៗ។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះដែលកំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមរន្ធត់ចិត្តចំពោះហេតុការណ៍នេះជាខ្លាំងផងដែរ៕