×

មជ្ឈមណ្ឌលកែសម្ជស្ស បុរិន្ទកោះពេជ្រ ត្រូវបានក្រសួងសុខាភិបាលប្រកាសបិទ និងដកហូតសិទ្ធិ

ភ្នំពេញ៖ យោងតាមគណនីហ្វេសបុកឈ្មោះ Pisey Tun បានចែករំលែករឿងអយុត្តិធម៌ដែលមជ្ឈមណ្ឌលកែសម្ជសឯកជនមួយមានទីតាំងនៅកោះពេជ្រ បានកែសម្ជស្សប្អូនស្រីរបស់គាត់ដោយគ្មានវិជ្ជាជីវៈត្រឹមត្រូវបានបណ្តាលឱ្យប្អូនស្រីរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើស្លា ប់បាត់បង់ជីវិតក្នុងវ័យ ៣៤ឆ្នាំកាលពីពេលថ្មីៗនេះ។

រឿងហេតុនេះបានធ្វើឱ្យមហាជនផ្ទុះកំហឹងជាខ្លាំងដែលគ្រូពេទ្យគ្មានវិជ្ជាជីវៈត្រឹមត្រូវបែរជាអាចបើកមជ្ឈមណ្ឌលមួយរហូតធ្វើឱ្យអាយុជីវិតមនុស្សស្លា ប់ទៅយ៉ាងផុយស្រួយបែបនេះ។ យ៉ាងណាមិញ ការចែករំលែកដំណឹងអកុសលរបស់ប្អូនស្រីដើម្បីស្វែងរកយុត្តិធម៌តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Pisey Tun ដែលមានអ្នកចែករំលែកជិត ១០k នេះទៀតសោតត្រូវបានគេ Report រហូតក្រុម Meta បានលុបគណនីឈ្មោះ Pisey Tun ចោលទាំងស្រុង។

ទន្ទឹមនឹងគណនីហ្វេសប៊ុកបងស្រីជនរងគ្រោះខាងលើត្រូវបានគេ Report ទោះជាយ៉ាងណាខាងក្រសួងសុខាភិបាលក៏បានចេញសកម្មភាពប្រកាសបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមណ្ឌលកែសម្ជស្ស បុរិន្ទកោះពេជ្រ ដោយមូលហេតុខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវដែលបណ្តាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង