×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Leicester និង Leeds ធ្លាក់ចេញពីក្របខណ្ឌ Premier League ខណៈ Everton នៅ

Everton នឹងលេងនៅក្របខណ្ឌ Premier League នៅរដូវកាលក្រោយ ក្រោយទទួលជ័យជម្នះ ១-០ លើ Bournemouth នៅកីឡដ្ឋាន Goodison Park ខណៈ Leicester City និង Leeds United ត្រូវបានកាត់ចោល ក្នុងការប្រកួតចុងក្រោយនៃរដូវកាល២០២២-២៣ កាលពីយប់មិញ។

គ្រាប់បាល់របស់កីឡាករ Abdoulaye Doucoure បានធ្វើឱ្យ Everton ដែលស្ថិតនៅលីគកំពូលអង់គ្លេសបានរយៈពេល៦៩ឆ្នាំ ទទួលជ័យជម្នះយ៉ាងប្រផុតប្រផើយ។ ក្រុម Leicester បានយកឈ្នះ West Ham ដោយលទ្ធផល ២-១ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដើម្បីឱ្យក្រុមកញ្ជ្រោងចាកចេញពីតំបន់កាត់ចោលបានឡើយ។

ចំណែក Leeds បានធ្លាក់ចេញពីក្របខណ្ឌ Premier League បន្ទាប់ពីចាញ់ Tottenham Hotspur ដោយលទ្ធផល ៤-១ ។ ទោះឈ្នះ ក៏វាមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេក្នុងការបន្តស្នាក់នៅក្របខណ្ឌកំពូលនៅរដូវកាលក្រោយដែរ។

Everton បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៧ មាន ៣៦ ពិន្ទុ បន្ទាប់ពី ៣៨ប្រកួត ដោយ Leicester ស្ថិតនៅលេខ ១៨ មាន៣៤ពីន្ទុ និង Leeds មាន៣១ពិន្ទុ។

Southampton ដែលត្រូវបានកាត់ចេញរួចហើយ បានបញ្ចប់នៅបាតតារាងដោយមាន ២៥ ពិន្ទុ និងបានស្មើជាមួយ Liverpool ដោយលទ្ធផល ៤-៤ នៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលផងដែរ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង