×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករបិសាចក្រហម៧នាក់ អាចចាកចេញនៅទីផ្សារដោះដូរខាងមុខ

ក្រុមបិសាចក្រហម Manchester United បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៃក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ Fulham ដោយលទ្ធផល ២-១ ។ ជ័យជម្នះនេះ អាចជាការប្រកួតចុងក្រោយរបស់កីឡាករ ៧នាក់របស់ Man Utd។

យោងតាមសារព័ត៌មាន Express បានចុះផ្សាយថា កីឡាករទាំង៧នាក់រួមមាន អ្នកចាំទី David De Gea, ខ្សែការបារ Aaron Wan-Bissaka, Harry Maguire, ខ្សែបម្រើ Scott McTominay, Fred, ខ្សែប្រយុទ្ធ Wout Weghorst និង Anthony Martial ។

De Gea ដែលមានវ័យ ៣២ឆ្នាំ ទំនងជាត្រូវកាត់ប្រាក់ខែ ប្រសិនបើអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ ចុះកុងត្រាថ្មី។ រូបគេត្រូវបានបង្ហាញថាជាម្ចាស់ពានរង្វាន់ស្រោមដៃមាស រដូវកាល ២០២២-២៤ កាលពីពេលថ្មីៗនេះផងដែរ។ ចំណែក Maguire បានបាត់បង់ជម្រើស១១នាក់ដំបូងរបស់ខ្លួន ដោយសារ Raphael Varane និង Lisandro Martinez ហើយខ្សែការពារអង់គ្លេសរូបនេះ ត្រូវបានចាប់អារម្មណ៍ពីក្លិប Inter Milan និង Fulham ។

ការមកដល់របស់ខ្សែប្រយុទ្ធលេខ៩ណាមួយ អាចឃើញខ្សែប្រយុទ្ធ Anthony Martial ចាកចេញពីក្រុមបិសាចក្រហម ស្របពេលដែលបេក្ខភាពដែលពេញចិត្តនឹងសមត្ថភាពរបស់កីឡាករបារាំងរូបនេះ មានដូចជា Juventus ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង