
ភ្នំពេញ៖ អ្នកលក់អនឡាញ និងជាម្ចាស់ហាងសាឡនល្បីឈ្មោះដែលមហាជនជាច្រើនបានស្គាល់រូបគាត់មានឈ្មោះ ចែគេន កំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមសោកសង្វេគតាម បន្ទាប់ពីវីដេអូសម្រែកទ្រហោយំដោយសារប្តីជាទីស្រលាញ់បានបាត់បង់ជីវិតកាលពីម្សិលមិញនេះ។
យោងតាមលោក សាវិន ហ្វីលីព បានចែករំលែកឱ្យដឹងថា ស្វាមីរបស់ ចែគេន ត្រូវបានក្រុមម៉ូតូធំស្រវឹងបើកបុកបណ្តាលឱ្យបាត់បង់ជីវិតដែលបានកើតហេតុកាលពីម្សិលមិញពេលល្ងាចនៅក្បែរវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបលោកគឺជាមន្ត្រីម្នាក់ដែលមានចរឹករួសរាយ និងជាស្វាមីល្អម្នាក់ប៉ុន្តែពេលនេះលោកបែរត្រូវបាត់បង់ជីវិតចោលប្រពន្ធ និងកូននៅតូចៗគ្មានថ្ងៃត្រលប់មកវិញទៀតឡើយជាហេតុធ្វើឱ្យមហាជនមានអារម្មណ៍អាណិតដល់ ចែគេនជាខ្លាំងផងដែរ៕
