×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាស៊ានប៉ារ៉ាហ្គេម២០២៣៖ ឥណ្ឌូណេស៊ីដាក់គោលដៅឈ្នះមេដាយមាស១២១គ្រឿង

ឥណ្ឌូណេស៊ីរំពឹងថា អត្តពលិករបស់ខ្លួននឹងដណ្ដើមមេដាយមាសចំនួន ១២១គ្រឿង ប្រាក់ ៩២គ្រឿង និងសំរឹទ្ធ ៨៤គ្រឿង នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី Antara នៅថ្ងៃទី២៩ ខែឧសភា។

លោក Andi Suherman នាយបេសកកម្មដឹកនាំអត្តពលិកនិងមន្ត្រីឥណ្ឌូណេស៊ីសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា៖ “យើងបានធ្វើការវិភាគ និងវាយតម្លៃលើសក្ដានុពល និងសមិទ្ធផលរបស់អត្តពលិកក្នុងអំឡុងពេលហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ។ ផ្អែកលើលទ្ធផល យើងបានកំណត់គោលដៅដណ្ដើមជើងឯកជាទូទៅ នៅអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣”។

ក្នុងពិធីសំណេះសំណាលជាមួយអត្តពលិកសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃចន្ទ លោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា បានមានប្រសាសន៍ថា អត្តពលិកបានត្រៀមខ្លួនតាំងពីឆ្នាំ២០២២ តាមរយៈការហ្វឹកហាត់ថ្នាក់ជាតិដែលមិនមានការរំខាន។

លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ “អាស្រ័យហេតុនេះ ខ្ញុំសូមដាស់តឿនអ្នកទាំងអស់គ្នាឱ្យតស៊ូ ប្រកួតប្រជែងឱ្យអស់ពីសមត្ថភាពរបស់អ្នក ហើយបន្តរក្សាស្មារតីនៃកីឡា។ លទ្ធផលនៅអាស៊ានប៉ារ៉ាហ្គេម ជាវាស់ស្ទង់ដើម្បីរៀបចំខ្លួនយើងឱ្យកាន់តែប្រសើរឡើង ដើម្បីប្រឈមមុខនឹងកីឡាអូឡាំពិកនាពេលខាងមុខ (ប៉ារ៉ាឡាំពិកហ្គេម)”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង